Wishlist
0 Cart

No products in the cart.

ខ្ញុំធ្លាប់បង្រៀនអំពី សុវត្ថិភាពចំណីអាហារ HACCP, GMP, ISO, GAP, 5S & Kaizen និង ស្តង់ដារមួយចំនួនទៀត។ សូមបង្ហាញបងប្អូននូវបាក់តេរីមួយប្រភេទ ដូចក្នុងរូបខាងក្រោម ឈ្មោះ សាមូណេឡា Salmonella

វាត្រូវបានគេរកឃើញជាទូទៅនៅក្នុងសាច់ឆៅ ស៊ុត ផ្លែឈើ និងបន្លែ ដែលមិនទាន់លាងសម្អាត។ រោគសញ្ញានៃការឆ្លងSalmonella រួមមាន រាគ គ្រុនក្តៅ និងរមួលក្រពើ។ វាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង និងចម្អិនអាហារឱ្យបានត្រឹមត្រូវ ដើម្បីការពារគ្រួសារលោកអ្នកពី Salmonella។

⏩Salmonella លូតលាស់លឿន នៅសីតុណ្ហភាពចន្លេាះពី ៤-៦០ អង្សារសេ (នៅក្នុងលក្ខខណ្ឌផ្សេងទៀតរួមផ្សំដូចជា ខ្យល់់ ទឹក/សំណើម និងអាហារ) នៅក្នុងលក្ខខណ្ឌនេះ Salmonella លូតលាស់ ដោយការបំបែកខ្លួនម្តងជាពីរ ហើយពីរបំបែកទៅជាបួន បន្តបន្ទាប់ទៀត។

⏩បច្ចេកទេសក្នុងការរក្សាទុក ឬវេចខ្ចប់ម្ហូបអាហារអោយបានយូរ និងចៀសផុតពីការចម្លង បាក់តេរី សាមូណេឡាគឺ

1) រក្សាទុកនៅក្នុងទូទឹកក ក្រោម ៤អង្សារសេ

2) ប្រើវិធីសម្ងួត ឬជ្រក់ ប្រឡាក់ជាដើម

3) ធ្វើអោយ pH ទាបជាង 4.0

4) ច្រកកែវ ឬកំប៉ុង ដកខ្យល់ និងបិទជិតគ្មានខ្យល់ចេញចូល

5) Pasteurized សម្លាប់មេរោគ

បញ្ជាក់: វិធីសាស្ត្រនីមួយៗ យើងអនុវត្តទៅតាមប្រភេទម្ហូបអាហារ ខុសៗគ្នា អាស្រ័យលើអ្នកចង់កែច្នៃ។ ឧទាហរណ៍ បើអ្នកកែច្នៃជាភេសជ្ជ: អ្នកត្រូវផ្តោតលើកម្រឹត pH ជាដើម។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare